ថ្ងៃអង្គារ៍ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោក ចាន់ ពិសិដ្ឋ ម្ចាស់អាជីវកម្ម ចាក់ថ្មគ្មានច្បាប់បានធ្វើបាក់ស្រុតដីប្រជាពលរដ្ឋ និង អ៊ុំ ចំរើន តំណាងឈ្មោះ លី សុភក្តិ ដែលបានអនុញ្ញាតឲ្យចាក់ដែលគ្មានច្បាប់នោះ តើត្រូវទទួលខុសត្រូវចំពោះច្បាប់របៀបណា
Thu,27 February 2025 (Time 10:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 115នាក់)

កណ្តាល៖ក្រោយពីលោក ចាន់ ពិសិដ្ឋ ដែលជាម្ចាស់អាជីវកម្មសាឡង់ដឹកថ្មបានចាក់ថ្មដោយគ្មានច្បាប់ចូលទន្លេ តាមការបញ្ជារទិញពីលោក លី សុភក្តិ ដែលបានទិញដីចំណីទន្លេ ហើយបានធ្វើការចាកថ្ម ដោយគ្មានច្បាប់បង្ករ ឲ្យមានការព្រួយបារម្ភពីប្រជាពលរដ្ឋ ដោយសារបានធ្វើឲ្យស្រុតបាក់ដីរបស់ពួកគាត់ និង មានសម្លេងរំខានខ្លាំងៗធ្វើឲ្យពួកសម្រាកមិនបាន សកម្មភាពចាក់ថ្មនេះគឺនៅជាប់ព្រែពោធិ៍ ភូមិតាអុង៣ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ចំពោះការចាក់ធ្វើឲ្យមានការព្រួយបារម្ភខ្លាំងពីសហមគន៍ប្រជានេសាទ ដោយខ្លាចបិតមុខព្រែក ដែលពួកគាត់មិនអាចធ្វើការនេសាទបានបន្តទៀត។

បើការឲ្យពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពចាក់ថ្មនេះគឺធ្វើឡើង២ ទៅ៣ ថ្ងៃហើយ ដែលពេលខ្លះចាក់ពេលថ្ងៃ ពេលខ្លះទៀតចាក់ពេលយប់។ ទោះបីជាសកម្មភាពនេះត្រូវបានអាជ្ញាធរក្រុងអរិយក្សត្រ បានចុះធ្វើការហាមឃាត់ទប់ស្កាត់ មិនឲ្យធ្វើសកម្មភាពទាំងគ្មានច្បាប់យ៉ាងណាក្តី តែផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និង ប្រជានេសាទគឺបានប្រព្រឹត្តរួចទៅហើយ ដូច្នេះតើអាជ្ញាធរ រួមទាំងជំនាញដែលពាក់ព័ន្ធ នឹង មានវិធានការ បែបណា គួរតែត្រូវកាយចេញវិញ ឬ ទុកនៅដូច្នេះ?

ជ៉ំវិញសកម្មភាពនេះប្រជាពលរដ្ឋនៅតែមានការបារម្ភពីបាក់ស្រុតដីរបស់ពីគាត់ និង ខ្លាចស្ងាត់ៗសកម្មភាពនេះ នឹង ធ្វើការចាក់បន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ